ធ្លាប់ដឹងដែរទេថា តើយើងគួរសម្អាតឧបករណ៍ក្នុងបន្ទប់ទឹកញឹកញាប់ប៉ុណ្ណា?

ធ្លាប់ដឹងដែរទេថា តើយើងគួរសម្អាតឧបករណ៍ក្នុងបន្ទប់ទឹកញឹកញាប់ប៉ុណ្ណា?
+បន្ទប់ទឹក គឺជាកន្លែងដែលប្រើប្រាស់ប្រចាំថ្ងៃ និង ជាចំនុចដែលពោរពេញទៅដោយការប្រមូលផ្តុំមេរោគផ្សេងៗ ហើយតែងតែខ្វះការយកចិត្តទុកដាក់ក្នុងការសម្អាតពីម្ចាស់ផ្ទះផងដែរ។
+ដើម្បីឱ្យដឹងច្បាស់ តោះ! មកមើលពីចំណុចផ្សេងៗនៃបន្ទប់ទឹកដែលគួរធ្វើការសម្អាត និង រយៈពេលដែលគួរធ្វើការសម្អាត
+ ធ្លាប់ដឹងដែរទេថា តើយើងគួរសម្អាតឧបករណ៍ក្នុងបន្ទប់ទឹកញឹកញាប់ប៉ុណ្ណា?
+បន្ទប់ទឹក គឺជាកន្លែងដែលប្រើប្រាស់ប្រចាំថ្ងៃ និង ជាចំនុចដែលពោរពេញទៅដោយការប្រមូលផ្តុំមេរោគផ្សេងៗ ហើយតែងតែខ្វះការយកចិត្តទុកដាក់ក្នុងការសម្អាតពីម្ចាស់ផ្ទះផងដែរ។
+ដើម្បីឱ្យដឹងច្បាស់ តោះ! មកមើលពីចំណុចផ្សេងៗនៃបន្ទប់ទឹកដែលគួរធ្វើការសម្អាត និង រយៈពេលដែលគួរធ្វើការសម្អាត


-ក្បាលទឹកផ្កាឈូក: 1 ដងក្នុង
ពីរសប្តាហ៍‼️
ក្បាលទឹកផ្កាឈូក គឺជាកន្លែងដែលមេរោគកខ្វក់ និងបាក់តេរីជាច្រើនប្រភេទចូលចិត្តលាក់ពួន វានឹងហូរតាមលំហូរទឹកលើផ្ទៃមុខនិងរាងកាយរបស់យើង ដែលជាហេតុអាចបង្កបញ្ហារោគស្បែក និងផ្លូវដង្ហើម។
ដូច្នេះគួរធ្វើការសំអាតក្បាលទឹកផ្កាឈូកយ៉ាងហោចណាស់មួយដងក្នុងរយៈពេលពីរសប្តាហ៍ ដោយយកក្បាលទឹកផ្កាឈូកទៅត្រាំនៅក្នុងទឹកខ្មេះដែលបានលាយជាមួយទឹកក្តៅឧណ្ហៗ ដុះបរិវេណទឹកឈូដោយប្រើប៉ុង រួចបើកទឹកខ្លាំងៗដើម្បីបង្ហូរមេរោគកខ្វក់ចោល។


-ឡាបូ និង អាងទឹក: 1 ដងក្នុងមួយសប្តាហ៍‼️
អ្នកគួរសម្អាតឡាបូនិងអាងទឹករៀងរាល់សប្តាហ៍
ព្រោះជាបរិវេណដែលមានភាពសើមដែលងាយបង្កឱ្យមានការលូតលាស់របស់មេរោគ និងបាក់តេរី។ ធ្វើការសម្អាតរៀងរាល់សប្តាហ៍អាចជួយកាត់បន្ថយការ កកើតមេរោគ និងកាត់បន្ថយស្នាមប្រឡាក់ នឹងអាចជួយឲ្យយើងធ្វើការសំអាតងាយស្រួលជាងមុនទៀតផង។
វិធីងាយៗក្នុងការសម្អាតឡាបូ និង អាងទឹក គឺប្រើម៉្សៅសូដាកន្លះកូនចានលាយជាមួយទឹកក្រូចឆ្មារមួយចំហៀង។ យកប៉ុងជ្រលក់ចូលសមាសភាពសមមួយនេះរួចយកទៅដុសខាត់ឲ្យពាសពេញផ្ទៃឡាបូនិងអាងទឹកនោះស្នាមប្រឡាក់នឹងបាត់ដោយងាយៗ។

-ធុងទឹកចានបង្គន់: 1 ដងក្នុងមួយសប្តាហ៍‼️
បង្គន់គឺជាចំណុចមួយដែលដែលប្រមូលផ្ដុំទៅដោយមេរោគជាច្រើនជាពិសេសត្រង់ប៊ូតុងចុចទឹក។ ទោះបីជាបង្គន់មើលទៅស្អាត យ៉ាងណាមិញក៏គួរតែធ្វើការសម្អាតរៀងរាល់សប្តាហ៍។
ប៉ុន្តែក្នុងករណីមានក្មេងតូច ឬមានសមាជិកក្នុងផ្ទះមានអាការ:ឈឺចុកពោះ គួរធ្វើការសំអាតរៀងរាល់ថ្ងៃដោយប្រើប៉ុង ឬឧបករណ៍សម្រាប់ធ្វើការសម្អាតផ្សេងៗ ជូត ដុស បោស បរិវេណខាងក្រោមធុងទឹកចានបង្គន់ ចានបង្គន់និងគំរបបិទធុងទឹកគ្រប់ពេលសម្អាត។ ណែនាំឲ្យជ្រើសរើសឧបករណ៍ដែលមានសភាពទន់ដើម្បីជិះវាងមានស្នាមកូដឬឆូតជាដើម។
ក្បាលអនាម័យ: 1-2 ដងក្នុងមួយសប្តាហ៍‼️
សម្រាប់គេហដ្ឋានដែលមានក្បាលអនាម័យក្នុងបន្ទប់ទឹក ក៏គួរធ្វើការសំអាតត្រង់ចំនុចនេះផងដែរ ព្រោះក៏ជាចំណុចមួយដែលប្រមូលផ្ដុំទៅដោយមេរោគជាច្រើនដូចគ្នា។
ដូច្នេះគួរធ្វើការសំអាតដោយបាញ់ទឹកចេញចោលសិនរាប់ពេលមុនប្រើប្រាស់ ហើយធ្វើការសំអាតដោយម៉ត់ចត់រៀងរាល់ 1 សប្តាហ៍មួយដង ឬ2សប្តាហ៍មួយដង ដោយប្រើប៉ុងដុសបរិវេណរន្ធក្បាលអនាម័យ រួចបើកទឹកខ្លាំងៗដើម្បីកម្ចាត់ភាពកខ្វក់ចេញ។ កុំភ្លេចសំអាតត្រង់ត្រង់ចំណុចចាប់កាន់ក្បាលអនាម័យផងណា។