រឿង ៦ យ៉ាងដែលត្រូវគិតមុនពេលសាងសង់គេហដ្ឋានថ្មី

ការត្រៀមអ្វីៗអោយរួចរាល់នឹងធ្វើអោយការសាងសង់ជាក់ស្ដែងប្រព្រឹត្តទៅយ៉ាងរលូនហើយទំនងជាអាចបញ្ចប់ការសាងសង់បានទាន់ពេលវេលា។ អ្នកនឹងទទួលបានគេហដ្ឋានដែលអាចឆ្លើយតបទៅនឹងតំរូវការរបស់សមាជិកគ្រួសារគ្រប់រូបដោយមិនចាំបាច់ចំណាយថវិការច្រើនលើសលប់។ប្រសិនបើអ្នកមានផែនការសាងសង់ផ្ទះថ្មី អ្នកនឹងត្រូវការប្រមូលពត៌មានទាំងអស់នេះ ដូចជា ចំនួនសមាជិកគ្រួសារ តំរូវការប្រើប្រាស់ ចំណង់ចំណូលចិត្តលើម៉ូតផ្សេងៗ ថវិការ រយៈពេល ចំនួនជាន់ និងប្លង់ផ្ទះ ដើម្បីមើលទិដ្ឋភាពទូទៅនៃគេហដ្ឋានរបស់អ្នកមុនពេលដំណើរការជំហ៊ានបន្ទាប់។

 

1 ចំនួនសមាជិកគ្រួសារ

តើអ្នករស់នៅក្នុងគ្រួសារតូចដែលមានត្រឹមប្ដី ប្រពន្ធ និងកូន ឬគ្រួសារធំដែលមានរហូតដល់ជីដូនជីតា និងចៅថែមទៀត?តើមានមនុស្សចាស់ជរា និងកូនក្មេងតូចៗនៅក្នុងគ្រួសារដែរឬទេ? សំណួរទាំងអស់នេះប្រើដើម្បីប៉ានប្រមាណពីពីចំនួនបន្ទប់គេង បន្ទប់ទឹក និងបន្ទប់ផ្សេងៗទៀត​នៅក្នុងផ្ទះរបស់អ្នក។

 

រូបភាព: តើអ្នករស់នៅក្នុងគ្រួសារតូច ឬគ្រួសារធំ? តើមានមនុស្សចាស់ជរា និងកូនក្មេងតូចៗនៅក្នុងគ្រួសារដែរឬទេ?

 

2 តម្រូវការប្រើប្រាស់ វាមានតម្រូវការ ៣ ប្រភេទ ដូចជា តម្រូវការផ្ទាល់ខ្លួន តម្រូវការលេងម៉ូត និងតម្រូវការតាមបរិស្ថានជុំវិញ។- តម្រូវការផ្ទាល់ខ្លួន ប្រមូលពត៌មានទាំងអស់ពីតម្រូវការរបស់សមាជិកគ្រួសារនីមួយៗ រួមមានចំណង់ចំណូលចិត្តនិងការកំសាន្ដ។ អ្នកអាចពិភាក្សា សួរ ឬសង្កេតអាកប្បកិរិយារបស់ពួកគេ ដើម្បីទទួលបានពត៌មានពេញលេញ។ ជាឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកចូលចិត្តកីឡា និងតន្រ្តី អ្នកអាចត្រូវមានកន្លែងទំនេរខាងក្រៅដើម្បីអោយពួកគាត់អាចលេងកីឡានិងបន្ទប់ដែលអាចការពារសម្លេងពីការលេចឧបករណ៍តន្រ្តីនោះបាន។ ប្រសិនបើកូនស្រីចូលចិត្តសត្វចិញ្ចឹមវិញ អ្នកអាចត្រូវមានកន្លែងទំនេរសម្រាប់សត្វចិញ្ចឹមរត់លេងជាដើម។ ប្រសិនបើឪពុកម្ដាយរបស់អ្នកចូលចិត្តដាំដុះ ឬជាអ្នកគោរពសាសនាខ្ជាប់ខ្ជួន អ្នកអ្នកត្រួវមានសួនច្បារសម្រាប់ពួកគាត់ដាំដុះផ្សេងៗ និងបន្ទប់សម្រាប់បួងសួងជាដើម។ ប្រសិនបើអ្នកចូលចិត្តមើលកុនវីដេអូ អ្នកអាចធ្វើបន្ទប់សម្រាប់មើលកុនដោយមានបំពាក់ប្រព័ន្ធការពារសម្លេង។ ប្រសិនបើប្រពន្ធអ្នកចូលចិត្តអានសៀវភៅ អ្នកអាចរៀបចំបណ្ណាល័យតូចស្ងប់ស្ងាត់សម្រាប់គាត់បាន។

 

រូបភាព: ចំណង់ចំណូលចិត្ត តម្រូវការ និងការកំសាន្ដ របស់សមាជិកគ្រួសារនីមួយៗ

 

- តម្រូវការផ្នែកម៉ូត តម្រូវការផ្នែកម៉ូតគឺជាទិដ្ឋភាពទូទៅនៃគេហដ្ឋាន ម៉ូតផ្ទះមានច្រើនប្រភេទនៅពេលបច្ចុប្បន្ន។ ឧទាហរណ៍ គេហដ្ឋានបែបទំនើប គេហដ្ឋានបែបបុរាណទំនើប គេហដ្ឋានបែបថៃបុរាណ គេហដ្ឋានបែបធម្មជាតិ គេហដ្ឋានបែបទំនើបកក់ក្ដៅ និងគេហដ្ឋានបែបអាណានិគមដែលទទួលឥទ្ធិពលពីលោកខាងលិច។ អ្នកអាចស្វែងរកម៉ូតដែលអ្នកពេញចិត្តពីទស្សនាវដ្ដី សៀវភៅប្លង់រចនា និងអ៊ីនធ័រណេត នៅខណៈពេលដែលអ្នកកំពុងធ្វើដំណើរ។ អ្នកអាចពិភាក្សាគ្នានៅក្នុងគ្រួសារពីសម្រស់ខាងក្រៅ ការរចនាប្លង់ខាងក្នុង បរិយាកាសទូទៅ កន្លែងទំនេរនានា ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់គេហដ្ឋានរបស់អ្នក។

 

រូបភាព: ម៉ូតគេហដ្ឋានដែលអ្នកចូលចិត្ត

  • តម្រូវការផ្នែកម៉ូត តម្រូវការផ្នែកម៉ូតគឺជាទិដ្ឋភាពទូទៅនៃគេហដ្ឋាន ម៉ូតផ្ទះមានច្រើនប្រភេទនៅពេលបច្ចុប្បន្ន។ ឧទាហរណ៍ គេហដ្ឋានបែបទំនើប គេហដ្ឋានបែបបុរាណទំនើប គេហដ្ឋានបែបថៃបុរាណ គេហដ្ឋានបែបធម្មជាតិ គេហដ្ឋានបែបទំនើបកក់ក្ដៅ និងគេហដ្ឋានបែបអាណានិគមដែលទទួលឥទ្ធិពលពីលោកខាងលិច។ អ្នកអាចស្វែងរកម៉ូតដែលអ្នកពេញចិត្តពីទស្សនាវដ្ដី សៀវភៅប្លង់រចនា និងអ៊ីនធ័រណេត នៅខណៈពេលដែលអ្នកកំពុងធ្វើដំណើរ។ អ្នកអាចពិភាក្សាគ្នានៅក្នុងគ្រួសារពីសម្រស់ខាងក្រៅ ការរចនាប្លង់ខាងក្នុង បរិយាកាសទូទៅ កន្លែងទំនេរនានា ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់គេហដ្ឋានរបស់អ្នក។
  • តម្រូវការតាមបរិស្ថានជុំវិញ យើងព្រួយបារម្ភពីធនធានធម្មជាតិ និងបរិស្ថានកាន់តែខ្លាំងជាងមុននាពេលបច្ចុប្បន្ននេះ។ ដោយសារប្រទេសថៃមានអាកាសធាតុបែបត្រូពិច ព្រមទាំងមានការរៀបចំទីក្រុងដែលខ្វះកន្លែងទំនេរ និងមានការបំពុលបរិយាកាស នោះតម្រូវការសាងសង់គេហដ្ឋានទៅតាមបរិស្ថានជុំវិញបាននឹងកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ដូចជាផ្ទះបរិស្ថាន ផ្ទះសុខភាព ផ្ទះសម្រាប់មនុស្សវ័យចំណាស់ ផ្ទះ៣ ជំនាន់ ផ្ទះប្រឆាំងនឹងជំងឺធម្មជាតិ និងផ្ទះខ្នាតតូចជាដើម។ អ្នកគួរធ្វើការលំអិតនិងសរុបគំនិតមុនពេលការសាងសង់ចាប់ផ្ដើម។

 

រូបភាព: ឧទាហរណ៍គេហដ្ឋានតាមមជ្ឈដ្ឋានការរស់នៅដូចជា ផ្ទះបរិស្ថាន ផ្ទះសុខភាព ផ្ទះសម្រាប់មនុស្សវ័យជរា ផ្ទះ៣ ជំនាន់ ផ្ទះការពារជំងឺធម្មជាតិ និងផ្ទះខ្នាតតូច
3 ថវិការ ការមានគំរោងថវិការក្នុងចិត្តនឹងជួយធ្វើអោយអ្នកសម្រេចចិត្តបានងាយស្រួលជាងមុនទាក់ទងទៅនឹងការសាងសង់ កន្លែងទំនេរ និងសម្ភារៈដែលគួរប្រើប្រាស់។ គម្រោងថវិការនេះនឹងជួយអ្នកអោយទទួលបានគេហដ្ឋានត្រឹមត្រូវដោយមិនខាតបង់ប្រាក់កាក់។ ក្រៅពីការចំណាយលើការសាងសង់ គម្រោងថវិការគួរគិតដល់ការតុបតែងផ្នែកខាងក្នុង គ្រឿងសង្ហារឹម និងការសាងសង់ផ្សេងៗទៀតនៅជុំវិញផ្ទះ និងសួនច្បារ។

 

រូបភាព: គម្រោងថវិការសម្រាប់សាងសង់ផ្ទះថ្មីគួរតែចែកជា ៣ ចំណែក ដូចជា ចំណាយលើការសាងសង់ ការរចនាផ្នែកខាងក្នុង គ្រឿងសង្ហារឹម និងការសាងសង់ផ្សេងៗទៀតនៅជុំវិញផ្ទះ និងសួនច្បារ

 

4 ការជ្រើសរើសថ្ងៃបញ្ចប់ការសាងសង់ នឹងជួយអោយងាយស្រួលដល់អ្នកធ្វើផែនការ គ្រប់គ្រងពេលវេលា និងត្រៀមរួចរាល់សម្រាប់ជំហ៊ាននីមួយៗ ដូចជា ការត្រៀមដីដែលត្រូវចំណាយពេលមួយរយះ ការប្រមូលពត៌មាន ពេលវេលាដែលអ្នកត្រូវការប្លង់ផ្ទះ ការរៀបចំឯកសារដើម្បីសុំការអនុញ្ញាតផ្លូវច្បាប់ ការស្វែងជាងសាងសង់ ក៏ដូចជា ការត្រៀមលុយសម្រាប់ការចាយនៅដំណាក់កាលនីមួយៗ។

 

រូបភាព: វាមានដំណាក់កាលជាច្រើនមុនពេលសាងសង់ផ្ទះរួចរាល់។ អ្នកគួរជ្រើសរើសពេលវេលាបញ្ចប់ការសាងសង់ ដើម្បីអោយអ្នកអាចគ្រប់គ្រងពេលវេលា និងត្រៀមរួចរាល់សម្រាប់ដំណាក់កាលនីមួយៗ

 

5 ចំនួនជាន់ចំនួនជាន់អាស្រ័យទៅលើទំហំដី ទំហំផ្ទះ និងចំនួនសមាជិកគ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចមានការកំណត់តាមផ្លូវច្បាប់ទៅលើការប្រើប្រាស់ដីនៅទីកន្លែងណាមួយ ប្រភេទនិងទំហំអគារ ឬក៏កន្លែងទំនេរនានា។ ឧទាហរណ៍ ដូចមានចែងនៅក្នុងច្បាប់ក្រសួងលេខទី ៣៥ (១៩៩២) ឬគ្រប់ប្រភេទអគារទាំងអស់ត្រូវបានហាមឃាត់នៅតំបន់មួយចំនួនដូចជា ស្រុក ហួរ ហ៊ីន និងស្រុកប្រាជួបគិរីខណ្ឌ លើកលែងអគារកំពស់ ១ ជាន់ ដែលមានកំពស់ទាបជាង ៦ ម៉ែត្រ។ ផ្ទៃសរុបរបស់អគារត្រូវបានហាមឃាត់ត្រឹមតែ ៧៨ ម៉ែត្រការ៉េ។ អគារនីមួយៗត្រូវគំលាតពីគ្នាយ៉ាងហោច ២ ម៉ែត្រ ឆ្ងាយពីដីអ្នកដ៏ទៃ។ ទីកន្លែងទំនេរនៅជុំវិញអគារត្រូវមានយ៉ាងហោចណាស់ ៧៥% នៃផ្ទៃដីសរុប ហើយត្រូវមានចំងាយយ៉ាងហោច ២០ ម៉ែត្រពីឆ្នេរសមុទ្រុ ឬយ៉ាងហោច ១២ ម៉ែត្រ ពីអាងស្ដុកទឹក Khao Tao។ ដូច្នេះហើយ គួរត្រួតពិនិត្យទៅលើច្បាប់កំណត់កំពស់អគារអោយបានល្អ។

 

រូបភាព: ចំនួនជាន់ស្ថិតនៅលើទំហំ ចំនួនសមាជិកគ្រួសារ និងច្បាប់កំណត់លើដីធ្លី

 

6 ការកំណត់ប្លង់ផ្ទះដែលចង់បានយើងចាំបាច់ត្រូវការប្លង់ដើម្បីសាងសង់ផ្ទះថ្មី។ វាមាន ៤ ប្រភេទអោយជ្រើសរើស ការជួលជាងអោយសាងសង់ទៅតាមប្លង់ដែលអ្នកទទួលបានដោយឥតគិតថ្លៃ ការជួលស្ថាបត្យករអោយគូរប្លង់ហើយផ្ដល់បន្ដទៅអោយជាងសាងសង់ ការជួលក្រុមម៉ៅការសាងសង់ និងការសាងសង់ផ្ទះបែបសម្រេច។ វិធីនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិ រៀងៗខ្លួន។ ចូរពិចារណាដោយប្រុងប្រយ័ត្នដើម្បីទទួលបានវិធីដែលល្អបំផុតសមស្របជាមួយនឹងថវិការរបស់លោកអ្នក ទំហំដី ព្រមទាំងត្រូវពិចារណាទៅលើទំនាក់ទំនងរវាងអ្នក និងមនុស្សដែលពាក់ព័ន្ធក្នុងការសាងសង់ទាំងអស់។

 

រូបភាព: អ្នកអាចជ្រើសរើសក្រុមសាងសង់ ជួលស្ថាបត្យករប្រើប្លង់ដែលមានស្រាប់ ឬសាងសង់ផ្ទះបែបសម្រេច បន្ទាប់ពីទទួលបាននូវតម្រូវការ គម្រោងថវិការ ប្លង់ និងវិធីសាស្រ្ដដែលសមស្របហើយ អ្នកអាចចាប់ផ្ដើមសិក្សាប្លង់ផ្ទះ ឬដំណើរការសាងសង់ដូចអ្វីដែលអ្នកប្រាថ្នា។