គំនិតរៀបចំកន្លែងសម្រាកនៅក្បែរគេហដ្ឋានយ៉ាងច្រើនសម្បូរបែបដោយប្រើប្រព័ន្ធកម្រាល អេសស៊ីជី ស្មាតវូដ
តើអ្នកយល់ស្របទេថា ការសម្រាកដ៏ពិតប្រាកដមួយគឺជាការសម្រាកនៅកណ្តាលធម្មជាតិ? ហើយវានឹងកាន់​តែប្រសើរថែមទៀត ប្រសិនបើអ្នកអាចសម្រាកជាមួយធម្មជាតិរៀងរាល់ថ្ងៃនៅក្នុង​ទីធ្លាគេហដ្ឋានរបស់អ្នក។ ហេតុនេះហើយទើបម្ចាស់គេហដ្ឋានជាច្រើន ជ្រើសរើសបង្កើតកន្លែងសម្រាកនៅជុំវិញគេហដ្ឋាន ធ្វើយ៉ាង​ណាឱ្យនៅកាន់តែជិតធម្មជាតិ ដើម្បីអាចសម្រាកនៅក្នុងធម្មជាតិបានជារៀងរាល់ថ្ងៃ។ កម្រាលឈើ គឺជាជម្រើស​មួយដែលសមស្រប​សម្រាប់ការសម្រាកនៅក្រៅគេហដ្ឋាន ដោយសារឈើផ្តល់អារម្មណ៍ធម្មជាតិ ដែលមានភាពកក់ក្តៅ និងមានផាសុកភាព។ តែការប្រើប្រាស់ឈើធម្មជាតិ ស្ថិត​ក្នុង​លក្ខខណ្ឌ​កំណត់​ដោយ​ទាមទារ​ការដំឡើងដ៏ស្មុគស្មាញ ហើយត្រូវការការថែទាំឱ្យបានដិតដល់​ជាទី​បំផុត។ ហេតុនេះ ការប្រើប្រាស់​ផលិតផល​ជំនួសឈើត្រូវបានបង្កើតឡើងដូចជាប្រព័ន្ធកម្រាល អេសស៊ីជី ស្មាតវូដ ដែល​ផ្តល់​ជូន​នូវ​សោភ័ណភាព រូងរាងដូចឈើធម្មជាតិ ភាពជាប់ធន់ មិនបៀមទឹក ហើយថែមទាំងងាយស្រួលថែទាំទៀតផង។ យើងអាចប្រើស្របតាមគោលបំណងខាងលើបានជាច្រើនបែប​ដូចជា៖ 1. រានហាល​នៅសួនច្បារ។ កម្រាលឈើអាចត្រូវបានបង្កើតបន្ថែមនៅ​សួនច្បារដ៏ស្រស់ស្អាតដើម្បី​ទទួល​បានអារម្មណ៍កាន់តែដូចធម្មជាតិពិតៗ។ វាជួយបង្កើតអារម្មណ៍ស្ងប់ស្ងាត់ដែលអ្នកអាច​សម្រាក​បណ្តើរ​គយគន់​ធម្មជាតិបណ្តើរ។ 2. កម្រាលឈើផ្សារភ្ជាប់ទៅនឹងធម្មជាតិ។ ផ្លូវដើរជួយ​ភ្ជាប់​គេហដ្ឋាន​ជាមួយ​នឹង​បរិវេណ​ខាងក្រៅ​បាន​យ៉ាង​ល្អ បន្ថែមនូវអារម្មណ៍បែបធម្មជាតិទៅក្នុងបរិយាកាសបែបទំនើប។ 3. ភាពស្ងប់ស្ងាត់នៅជ្រុងមួយនៃគេហដ្ឋាន។ បរិវេណក្បែរគេហដ្ឋានអាចបង្កើតភាពស្ងប់ស្ងាត់ និងមានលក្ខណៈផ្ទាល់ខ្លួនតាមរយៈការបន្ថែមកម្រាលឈើដើម្បីឱ្យមានអារម្មណ៍ដូចធម្មជាតិ បង្កើតបានជាបរិវេណរីករាយមួយសម្រាប់ម្ចាស់គេហដ្ឋាន។​ 4. បរិវេណរីករាយនៅវេរ៉ង់ដាឈើ។ បរិវេណវេរ៉ង់ដាដែលគ្មានដំបូល នឹងកាន់តែមានភាពស្រស់ស្អាត​ថែមទៀត​ជាមួយនឹងកម្រាលឈើ ដែលអាចបង្កើតបរិវេណរីករាយមួយសម្រាប់គ្រប់សមាជិកគ្រួសារ។ កម្រាលឈើដ៏ស្រស់ស្អាតនៅក្បែរអាងទឹក។ ការក្រាលឈើនៅជុំវិញអាងហែលទឹកនឹងបង្កើន​អារម្មណ៍ធម្មជាតិ និងប្រណីតភាពសម្រាប់គេហដ្ឋាន។ Credit : SCG Cambodia